កម្មវិធីសាលារៀនជំនាន់ថ្មី ជាកម្មវីធីអប់រំមួយដែលមានស្តង់ដារអប់រំខ្ពស់មានលក្ខ ណៈវិនិច្ឆ័យតឹងរឹង កម្មវិធីសិក្សាសមស្របនឹងសតវត្សរ៍ទី២១សម្រាប់កម្ពុជាមានការវាយ តម្លៃគ្រូ នាយកសាលា សាលារៀន រៀងរាល់មួយឆ្នាំម្តង។ ដោយឡែកពេលរើសគ្រូចូល បង្រៀនមានការសម្ភាសច្បាស់លាស់ផ្អែកលើការជ្រើសយកគ្រូដែលមានគុណភាពអប់រំ ។ ក្នុងការបំពេញការងាររបស់គ្រូ គ្រូទទួលបានប្រាក់លើកទឹកចិត្ត ការឧបត្ថម្ភជាអាហាររូបករ ណ៍ទៅរៀនបន្ត មានឱកាសទស្សនកិច្ចសិក្សាក្នុង និងក្រៅប្រទេស ព្រមទាំងមានកម្មវិធី រៀន និងបង្រៀនផ្សេងទៀតដែលគាំទ្រដល់គ្រូក្នុងការអភិវឌ្ឍសមត្ថភាព។ ចំពោះម៉ោង សិក្សាវិញ គឺសិស្សត្រូវរៀន៣៦ម៉ោងក្នុងមួយសប្តាហ៍សម្រាប់បឋមសិក្សានិង ៤០ម៉ោងក្នុង មួយសប្តាហ៍សម្រាប់មធ្យមសិក្សាដោយសារ កម្មវិធីបានបន្ថែមម៉ោងសិក្សាលើមុខវិជ្ជានី មួយៗ។ ឧទាហរណ៍ ជាក់ស្តែងមុខវិជ្ជារូបវិទ្យា និងគីមីវិទ្យានៅសាលាទូទៅមាន៣ម៉ោងក្នុង មួយសប្តាហ៍តែនៅសាលារៀនក្នុងកម្មវិធីសាលារៀនជំនាន់ថ្មី បានបែងចែករូបវិទ្យា៣ម៉ោង និងគីមីវិទ្យា ៣ម៉ោងសម្រាប់ថ្នាក់មធ្យមសិក្សា កត្តានេះបណ្តាលឱ្យសិស្សរៀនព្រឹកល្ងាច ចំពោះថ្ងៃចន្ទដល់ថ្ងៃសុក្រនិងថ្ងៃសៅរ៍មួយព្រឹក ហើយនាំឱ្យលោកគ្រូអ្នកគ្រូក៏បង្រៀនច្រើន ម៉ោងផងដែរ។ ក្នុងនោះផងដែរលោកគ្រូអ្នកគ្រូត្រូវរៀបចំកិច្ចតែងការបង្រៀនដោយបញ្ចូល វិធីសាស្ត្របង្រៀនថ្មីៗសមស្របនឹងសតវត្សរ៍ទី២១របស់កម្ពុជា អាចមានគោលវិធីសិស្ស មជ្ឈមណ្ឌលសិស្សរៀនតាមបែបរិះរក តាមបែបស្ថាបនានិយម ការបង្កើតការងារគម្រោង ក្លឹបសិក្សា ការចុះទស្សនកិច្ចសិក្សា ការពិសោធជាក់ស្តែងផ្ទៀងផ្ទាត់ទ្រឹស្តីក្នុងសៀវភៅ ពុម្ពមកពិសោធន៍ពិតៗ ការប្រើប្រាស់បណ្ណាល័យបែបសតវត្សរ៍ទី២១ ការប្រើប្រាស់បច្ចេក វិទ្យាសម្រាប់រៀន និងបង្រៀនមានការអនុវត្តផ្ទាល់លើមុខវិជ្ជាគេហកិច្ចដោយសិស្សានុ សិស្សអនុវត្តចំអិនម្ហូបអាហារមានការបង្រៀន និងបណ្តុះការងារបំណិនជីវិតដូចជា ការដាំ បន្លែ ដំណាំហូបផ្លែជាដើម…។ សាលារៀនជំនាន់ថ្មីត្រូវតែប្រើប្រាស់កម្មវីធីកុំព្យូទ័រសម្រាប់ អប់រំដើម្បីលើកកម្ពស់ប្រសិទ្ធភាពទាំងក្នុងការងាររដ្ឋបាលការបង្រៀនការរៀននិងការវាយ តម្លៃ។ កម្មវិធីជាក់លាក់មួយចំនួនត្រូវបានកំណត់ដោយក្រសួងសម្រាប់គោលបំណង នេះមានដូចជាកម្មវីធី Literatu និងកម្មវិធី 3D Classroom SMAS ជាដើម។ល។ ក្នុងនោះផង ដែរលោកគ្រូ អ្នកគ្រូត្រូវបំពេញការងារថ្មីៗសម្រាប់ពួកគាត់ការបំពេញការងារតឹងរឹងប្រកបដោយស្តង់ដារ ការរឹតត្បិតលើការរកកម្រៃក្រៅផ្លូវការ សម្ពាធការងារធ្ងន់ជាងការរំពឹងទុក របស់ពួកគេពិសេសគ្រូចូលថ្មីក្នុងគម្រោងកម្មវិធីសាលារៀនជំនាន់ថ្មី(ក្រសួងអប់រំ យុវជន និងកីឡា, ២០១៨) ។ ស្របជាមួយគ្នានេះដែរ ក្រសួងអប់រំយុវជន និងកីឡា បានកំណត់ គោលនយោបាយស្តីអំពីការអប់រំវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្មនិងគណិតវិទ្យាដើម្បីលើក ដែលជាការអនុវត្តគោលនយោបាយ ស្ទួយចំណេះដឹងនិងសមត្ថភាពលើផ្នែកទាំងនេះ ពង្រឹងវិស័យអប់រំនៅកម្ពុជាផងដែរ (ក្រសួង អប់រំ យុវជន និងកីឡា, ២០១៦)។ ក្រសួងក៏ បានកំណត់ស្តង់ដារវិជ្ជាជីវៈគ្រូបង្រៀនដែល ជាឧបករណ៍ដ៏សំខាន់បំផុតហើយជាខ្នាតគំរូ សម្រាប់អ្នកអភិវឌ្ឍកម្មវិធីបណ្តុះបណ្តាលគ្រូ និងសម្រាប់ធ្វើផែនការកសាងសមត្ថភាពគ្រូ បង្រៀន (នាយកដ្ឋានបណ្តុះបណ្តាលនិងវិក្រឹតការ, ២០១០)។ ក្រសួងអប់រំ យុវជន និង កីឡាបានផ្តល់នូវស្វ័យភាព និងថវិកាកាន់តែច្រើនសម្រាប់ការជ្រើសរើសសាលាជំនាន់ថ្មី” ក្នុងគោលបំណងជំរុញការបង្កើតថ្មីនៅក្នុងកម្មវិធីសិក្សាការបង្រៀន និងការប្រើប្រាស់ ធនធានដើម្បីកែលម្អលទ្ធផលនៃការសិក្សានិងរៀបចំនិស្សិតសម្រាប់ទីផ្សារការងារនៅសត វត្សរ៍ទី ២១ (Donaher & Wu, 2020) ។
ក្នុងដំណើរការបង្រៀន និង រៀនមានលោកគ្រូ អ្នកគ្រូចូលថ្មីជាគ្រូដែលទើបនឹង បញ្ចប់ពីការបណ្តុះបណ្តាល និង គ្រូដែលមានបទពិសោធន៍បង្រៀនហើយតែពួកគាត់ទើប នឹងចូលបម្រើការងារក្នុងកម្មវិធីសាលារៀនជំនាន់ថ្មី។ ជាការជាក់ស្តែងពួកគាត់តែងតែមាន បញ្ហាប្រឈម និងមានតម្រូវការផ្សេងៗកំឡុងពេលបំពេញការងាររបស់ពួកគាត់ប្រចាំថ្ងៃ។
មានការសិក្សាស្រាវជ្រាវជាច្រើនក្នុងបរិបទបរទេសដែលសិក្សាពី បញ្ហាប្រឈមនិង តម្រូវរបស់គ្រូថ្មីក្នុងបរិបទរបស់ពួកគេហើយបានលើកឡើងថាគ្រូថ្មីតែងតែប្រឈមនឹងការ ងារប្រចាំថ្ងៃ។ គ្រូថ្មីបានចាកចេញពីកម្មវិធី ដែលគួរឱ្យជឿជាក់ និងមានការរៀបចំពីផល ប្រយោជន៍ចំពោះសិស្ស (Lew & Nelson, 2016)។ ជាមួយគ្នានេះដែរ គ្រូថ្មីបានប្រឈមនឹង ការងារថ្មីដំបូងរបស់គាត់ក្នុងអាជីព និងបរិបទការងារដែលមានឧបសគ្គលើគោលដៅរបស់ គាត់ជាមួយនឹងសិស្សចម្រុះគ្នា (Athanases & Oliveira, 2008)។ ដូចគ្នាដែរក៏មានអ្នក ស្រាវជ្រាវផ្សេងទៀតបានបង្ហាញថា ជាការពិតដែលប៉ុន្មានឆ្នាំចុងក្រោយនេះមានសេចក្តី រាយការណ៍ថាចំនួនគ្រូកំពុងចាកចេញពីកម្មវិធីមានចំនួនកើនឡើងគួរកត់សម្គាល់ បន្ទាប់ពី ពួកគេចូលបម្រើការងារបានបីឆ្នាំដំបូង (Fantilli & McDougall, 2009)។ បាតុភូតនេះត្រូវបាន យកចិត្តទុកដាក់ និងជាការចាំបាច់ដែលអ្នកអប់រំកំណត់បញ្ហាប្រឈមជុំវិញគ្រូថ្មី និងផ្តល់ការគាំទ្រដើម្បីជួយពួកគេ។សម្រាប់គ្រូថ្មីដែលគាត់មិនមានសមត្ថភាពឆ្លើយតបនឹងការជឿនលឿននៃសង្គម ការលំហូរចូលនៃវប្បធម៌ចម្រុះ ជារឿយៗពួកគេប្រឈមនឹងបញ្ហាប្រឈមក្នុងថ្នាក់រៀន កម្មវិធីសិក្សា ការអនុវត្តការងារ ជាលទ្ធផលការវាយតម្លៃ និងបន្ទុកការងារជាកត្តាជំរុញឱ្យគ្រូថ្មីចាកចេញពីអាជីពរបស់ពួកគេដែលទើបតែបង្រៀនបាន២ ទៅ៣ឆ្នាំ(Lew & Nelson, 2016)។ ម្យ៉ាងទៀតមានមតិមួយបានលើកឡើងថាគ្រូទើបចូលថ្មីដែលមិនទាន់មានបទពិសោធន៍លើបរិបទការងារថ្មីជាការពិតនឹងមានការថប់អារម្ភតានតឹង (Stress) ហើយបណ្តាលឱ្យគាត់ចាកចេញពីកម្មវិធីកំឡុងពេលខ្វះការគាំទ្រ យកចិត្តទុកដាក់ និងសួរសុខទុកពីរដ្ឋបាលសាលា កង្វះការអភិវឌ្ឍវិជ្ជាជីវៈ និងមានការលំបាកនឹងបញ្ហាប្រឈមជាមួយការដោះស្រាយបញ្ហាជាមួយសិស្សក្នុងថ្នាក់រៀន (Dias-Lacy& Guirguis, 2017) ៗជាមួយគ្នានេះដែរមាន ការចាកចេញរបស់គ្រូថ្មីដែលប្រឈមមុខនឹងការងារប្រចាំថ្ងៃដែលជាពេលបំពេញការងារដំបូងក្នុងអាជីពរបស់ពួកគេ ការរវល់ច្រើន ការបំពេញតម្រូវការសិស្សៗហើយអ្នកស្រាវជ្រាវបានបន្តទៀតថាការចាប់ផ្តើមរបស់គ្រូថ្មីប្រកបដោយភាពតានតឹង ភាពលំបាក និងធុញថប់ក្នុងអារម្ភគឺប្រឈមនឹងការបរាជ័យលើអាជីពរបស់ពួកគេ និងការជ្រើសគ្រូឡើងវិញ ដូចច្នេះពួកគេត្រូវការការគាំទ្រពីគ្រូប្រឹក្សាគរុកោសល្យ (mentor)។ មួយវិញទៀតការចាកចេញរបស់គ្រូថ្មីបង្កឱ្យមានរូបភាពមិនល្អប្រសើរក្នុងរង្វង់អប់រំ ហើយនាំឱ្យមានការចំណាយដែលពាក់ពន្ធ័នឹងសេដ្ឋកិច្ច ដោយអាជ្ញាធរមានយោបល់ថានៅសហរដ្ឋអាមេរិចជាង ២ពាន់លានដុល្លាអាមេរិចត្រូវចំណាយលើការជួលគ្រូជំនួសគ្រូដែលចាកចេញពីវិជ្ជាជីវៈ: (Harris & Hanley, 2004)។ ជាមួយគ្នានេះដែរ ក្នុងបរិបទសាលារៀនជំនាន់ថ្មីនៃប្រទេសកម្ពុជាយើងវិញគឺបានគូសបញ្ជាក់ផងដែរថាឡុងពីរឆ្នាំចុងក្រោយនេះនៅវិទ្យាល័យ “ក” មានចំនួនគ្រូដែលចូលថ្មីចំនួន ៥នាក់ក្នុងនោះមានគ្រូស្រីម្នាក់ហើយមានគ្រូដែលចាកចេញចំនួន៣នាក់ដែលសុទ្ធតែជាគ្រូដែលផ្លាស់ប្តូរការងារទៅកាន់ក្រសួង និងវិទ្យាស្ថានបណ្តុះបណ្តាលគ្រូ (ទិន្នន័យបានពីនាយិការរង) ។ចំណែកឯវិទ្យាល័យ “ខ” មានគ្រូចូលថ្មីក្នុងឆ្នាំសិក្សា ២០១៩-២០២០ មាន២១នាក់ ស្រី១០នាក់ និងមានគ្រូចាក់ចេញ ១៧នាក់ ស្រី ១៤នាក់។ ឆ្នាំសិក្សា ២០២០-២០២១ មានគ្រូចូលថ្មី ១៣នាក់ ស្រី៤នាក់ និងមានគ្រូចាកចេញ ១៣នាក់ ស្រី ៦នាក់។ គ្រូចាកចេញអាចមកពីពួកគាត់ឆ្ងាយផ្ទះឆ្ងាយស្វាមីភរិយា មានម្តាយចាស់ត្រូវមើលថែ ចង់ផ្លាស់ប្តូរជីវភាពដោយអាចទៅសាលាឯកជន សមត្ថភាពគ្រូមិនដល់សិស្ស ការងារច្រើនជាដើម (ទិន្នន័យបានបុគ្គលិករដ្ឋបាលសាលា) ។ការសិក្សាស្រាវជ្រាវ អំពីបញ្ហាប្រឈម ទុតិយភូមិ និងតម្រូវការរបស់គ្រូចូលថ្មីក្នុងកម្មវិធីសាលារៀនជំនាន់ថ្មីនៅកម្រិត នៅមិនទាន់មានអ្នកស្រាវជ្រាវណាបានសិក្សាស្រាវជ្រាវនៅឡើយទេមកទល់ ពេលនេះ។ ដូច្នេះភាពចាំបាច់ដែលត្រូវធ្វើការសិក្សាលើប្រធានបទនេះដើម្បីស្វែងរកកត្តា ដែលគ្រូចូលថ្មីនៃកម្មវិធីជំនាន់ថ្មីមានបញ្ហាប្រឈម និងតម្រូវការដែលជាទុនមួយក្នុងការ លើកទឹកចិត្ត និង គាំទ្រពួកគាត់បានចំគោលដៅសមស្របតាមបញ្ហាដែលកើតមាន និង តម្រូវការដែលពួកគេចង់បានដើម្បីឆ្ពោះទៅរកភាពជោគជ័យនៃបេសកម្ម និងចក្ខុវិស័យកម្ម វិធីសិក្សាសាលារៀនជំនាន់ថ្មី(NGS)។
